គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អូរ៉ូ ហ្វាយនែនខប
ORO FINANCECORP Plc.,
+855 23 955 567 / +855 23 988 898
info@orofinancecorp.com

ទស្សនៈវិស័យ និង បេសកម្ម

 

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអូរ៉ូហ្វាយនែនខបភីអិលស៊ីត្រូវបានបង្កើតឡើងដោយវិនិយោគិនជប៉ុននិងកម្ពុជាក្រោមរូបភាពក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតដែលបានទទួលអាជ្ញាប័ណ្ណពីធនា គារជាតិនៃកម្ពុជាលេខ ម.ហ៤១ ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៣។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អូរ៉ូហ្វាយនែនខប ភីអិលស៊ី បានរៀបចំយុទ្ធសាស្រ្តថ្មីនិងបង្កើតផលិតផលសេវាកម្មថ្មីៗដើម្បីចូលរួម អភិវឌ្ឍប្រទេសកម្ពុជាស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការនាំនាវាកម្ពុជាទៅកាន់ការរីកចំរើន លើគ្រប់វិស័យ។

 

បេសកម្ម

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អូរ៉ូហ្វាយនែនខប ភីអិលស៊ី នឹងលើកកម្្ពស់អាជីវកម្ម សហគ្រិន អាជីវករ​ ពាណិជ្ជករ​អោយទទួលបាន​ផលិត​ភាពនិងប្រាក់ចំណេញខ្ពស់តាមរយះការផ្តល់ហិរញ្ញប្បទាន​ ការគាំពារនិរន្តរភាព និវានុវត្តន៏ភាពអាជីវកម្មរបស់ខ្លួន ។ គ្រឹះស្ថានមីក្រូ​ហិរញ្ញ​វត្ថុអូរ៉ូហ្វាយ នែនខប ភីអិលស៊ី និងសំរួចសមិទ្ធិផល អាជីវកម្មស្តង់ដាខ្ពស់ពីកម្មវិធី អភិបាលកិច្ចល្អ សេវាកម្មល្អ រវាងមន្រ្តីគ្រឹះ​ស្ថាន អតិថិជន និងសហគមន៏។​ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អូរ៉ូហ្វាយនែនខប ភីអិលស៊ី នឹងបំពេញសុខមាលភាព ទ្រព្យធនវិនិយោគ ប្រាក់ចំណេញនៃភាគទុនិកតាមរយះ​ការ​ផ្តល់សេវាកម្មប្រកួតប្រជែងក្នុងទីផ្សារហិរញ្ញវត្ថុ បទបែនតាមតំរូវការអតិថិជន។

 

ទស្សនៈ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អូរ៉ូហ្វាយនែនខប ភីអិលស៊ី នឹងវិវត្តបណ្តាញសេវាកម្មរបស់ខ្លួនលំដាបថ្នាក់ជាតិ ដើម្បីទ្រទ្រង់និរន្តរភាព នវានុវត្តន៏ ដំណោះស្រាយ ហិរញ្ញវត្ថុ ដល់អជីវករ សហគ្រិន និង ប្រជាជនកម្ពុជាទាំងមូល។